គម្រោងបំបាត់បញ្ហារាំងស្ទះនៅអនុច្រករបៀងកណ្តាល (NR1) (P11-S1)
គម្រោងនេះ រួមមានការបំបាត់បញ្ហារាំងស្ទះនៅអនុច្រករបៀងកណ្តាល៖ (១) ការក្រាលបេតុងកៅស៊ូ (AC) គ្របលើផ្លូវជាតិលេខ ១ ចន្លោះអ្នកលឿង និងជាយខាងលិចនៃក្រុងបាវិត, (២) ការពង្រីកទទឹងផ្លូវ/កែលម្អផ្លូវជាតិលេខ៥ (កំពុងដំណើរការ) និង (៣) បង្កើនសុវត្ថិភាព និងភាពធន់នៃផ្លូវថ្នល់ និងការអភិវឌ្ឍច្រករបៀងកំណើនសេដ្ឋកិច្ច។ គម្រោងត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បច្ចុប្បន្ន គម្រោងនេះកំពុងដំណើរការ ដោយវឌ្ឍនភាពគម្រោងសម្រេចបាន ៧៤,៧៨%។ ជាក់ស្តែងសកម្មភាពគោល ស្ថិតក្រោមគម្រោងនេះ រួមមាន៖ ការក្រាលបេតុងកៅស៊ូ (AC) គ្របលើផ្លូវជាតិលេខ ១ ចន្លោះអ្នកលឿង និងជាយខាងលិចនៃក្រុងបាវិត។ គម្រោងនេះ ក៏មានជួបនូវបញ្ហាប្រឈមក្នុងការអនុវត្តផងដែរ ស្ថានភាពក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។