គម្រោងបំបាត់បញ្ហារាំងស្ទះនៅអនុច្រករបៀងមាត់សមុទ្រភាគខាងត្បូង (ផ្លូវជាតិលេខ៤៨) (P11-S3)
គម្រោងការបំបាត់បញ្ហារាំងស្ទះនៅអនុច្រករបៀងមាត់សមុទ្រភាគខាងត្បូង ដោយរួមមានការស្តារសមត្ថភាពផ្លូវលេខ ៤៨។ ផលប្រយោជន៍ផ្ទាល់រួមមាន៖ កាត់បន្ថយចំណាយធ្វើដំណើរ និងចំណាយប្រតិបត្តិការរវាងខេត្តកោះកុង និងខេត្តជិតខាង, បង្កើនសុវត្ថិភាពចរាចរណ៍ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគនិរតីនៃប្រទេសកម្ពុជា និងសម្រួលដល់ការធ្វើពាណិជ្ជកម្មក្នុងតំបន់, និងក្នុងរយៈពេលវែង គម្រោងនេះនឹងរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយតុល្យភាព ដោយកាត់បន្ថយភាពក្រីក្រ។ គម្រោងត្រូវបានអនុវត្តដោយ អគ្គនាយកដ្ឋានសាធារណការ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយសាធារណរដ្ឋកូរ៉េ។ បច្ចុប្បន្ន គម្រោងនេះកំពុងដំណើរការ ដោយបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។