ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងចរាចរណ៍នាវា (P14-S2)
គម្រោងសំដៅដំឡើងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងចរាចរណ៍នាវា (Vessel Traffic Management Information System - VTMIS) នៅតាមឆ្នេរសមុទ្រនៃប្រទេសកម្ពុជា សម្រាប់ការឃ្លាំមើលនាវា ដែលធ្វើដំណើរតាមសមុទ្រដោយមានការដំឡើងប្រព័ន្ធចំនួន ៦ រួមមាន ការជំនួសឧបករណ៍ចាស់ៗ និងការជួសជុលមជ្ឈមណ្ឌលប្រព័ន្ធតាមដាននាវា (Vessel Tracking System - VTS) ដែលមានស្រាប់, Radar, AIS (Automatic Identification System), ITV (Industrial Television), វិទ្យុទាក់ទងនាវា (Very High Frequency - VHF) និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងចរាចរណ៍នាវា (VTMIS)។ គោលបំណងនៃគម្រោង គឺធានាការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពចំពោះនាវា ដែលចូលចតនិងចេញដំណើរពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ធានាសន្តិសុខសម្រាប់សកម្មភាពសេដ្ឋកិច្ចនៅសមុទ្រកម្ពុជា, ទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាដោយធានាសុវត្ថិភាព និងសន្តិសុខសមុទ្រ។ គម្រោងនេះកំពុងដំណើរការ និងអនុវត្តដោយកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដោយផ្តល់នូវអត្ថប្រយោជន៍រួមមាន ការកាត់បន្ថយគ្រោះថ្នាក់តាមសមុទ្រ និងកាត់បន្ថយចំណាយប្រតិបត្តិការនៅកំពង់ផែ។