គម្រោងជំរុញយន្ដការលើកទឹកចិត្ដធុរជនល្អបំផុត (ដំណាក់កាលទី១) (P33-S1)
យន្ដការលើកទឹកចិត្ដធុរជនល្អបំផុត គឺជាទម្រង់សាមញ្ញនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត (ប.ស.អ.) ឬ Authorized Economic Operator (AEO) ដែលអង្គការគយពិភពលោកកំពុងផ្សព្វផ្សាយ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គ្រោងនឹងអនុវត្តកម្មវិធី AEO នៅកម្ពុជា ស្របតាមកំណែទម្រង់ និងទំនើបកម្មគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ធុរជនល្អបំផុត នឹងអាចទទួលបាននូវអត្ថប្រយោជន៍ រួមមាននីតិវិធីបញ្ចេញទំនិញលឿនជាងមុន។ គម្រោងនេះ ត្រូវបានអនុវត្តដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានអត្ថប្រយោជន៍សេដ្ឋកិច្ចរួមមាន៖ នីតិវិធីបញ្ចេញទំនិញលឿនជាងមុន, ពាណិជ្ជករដែលមានការអនុលោមតាមច្បាប់ខ្ពស់ អាចបន្ធូរបន្ថយការត្រួតពិនិត្យចំពោះឈ្មួញទាំងនោះ ហើយអាចប្រើប្រាស់ធនធានមនុស្ស ដើម្បីពិនិត្យលើពាណិជ្ជករដែលមិនគោរពតាមនីតិវិធី។
បច្ចុប្បន្ន គម្រោងនេះមិនទាន់ដំណើរការ ហើយក្រុមការងារ បាននឹងកំពុងធ្វើការជាមួយអ្នកជំនាញការរបស់គម្រោង Arise Plus ក្នុងរៀបចំផែនការនៃការអភិវឌ្ឍកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត។